News

កាន់តែអស្ចារ្យ! រោងចក្រផលិតគ្រឿងសំអាងធំជាងនៅកម្ពុជាចាប់ដៃគូបង្កើតម៉ាកផលិតផលថ្មីSecret Lady នៅកម្ពុជា

សេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំង ស្របពេលតម្រូវការនៃវិស័យគ្រឿងសំអាង និងថែរក្សាសម្ជស្សមានតម្រូវការច្រើនផងដែរ។ មើលឃើញតម្រូវការដ៏ចាំបាច់នេះ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចូល​គ្រឿង​ថែបំប៉ន​សម្ផស្ស​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ បានចុះកិច្ចព្រមព្រៀងបង្កើតផលិតផលម៉ាក Secret Ladyថ្មី ដើម្បីចាយចែកផ្តាច់មុខនៅកម្ពុជាកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីម្សិលមិញនេះ។

ក្នុងឱកាសចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD និងម៉ាកថ្មីSecret Ladyមានផលិតផលសំខាន់២៖Secret Lady Soap និង Secret Lady Love ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាងលោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ តំណាងរោងចក្រ និងអ្នកស្រីកែ ហេងសីហា តំណាងសិទ្ធិផ្តាច់មុខម៉ាកSecret Lady និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ក្នុងការចាយចែកផលិតផលខាងលើក្នុងទីផ្សារកម្ពុជាយើង។

លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ អគ្គនាយកLuxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD មានប្រសាសន៍ថា តាមរយៈបទពិសោធន៍ជាង១៤ឆ្នាំលើវិស័យគ្រឿងសំអាង និងសម្ជស្ស ឃើញថាវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាយើង។ ហើយបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើង ជាពិសេសសុភាពបុរស និងសុភាពនារីកាន់តែច្រើនកំពុងពេញនិយមប្រើប្រាស់ផលិតផលថែរក្សាសម្ជស្សមានគុណភាពខ្ពស់​។

លោកឧកញ៉ាបានបន្តថា ការបង្កើតម៉ាកផលិតផលSecret Lady នេះពិតជាដើរស្របនឹងតម្រូវការទីផ្សារជាក់ស្តែងនាពេលសព្វថ្ងៃ និងអនាគត។ ហើយកាន់តែពិសេសទៀតនោះ ផលិតផលម៉ាកនេះ ជាផលិតផលថ្មីមិនធ្លាប់មានទេនៅលើទីផ្សារកម្ពុជាយើង ដោយយកចិត្តទុកដាក់​លើគុណភាព និងស្តង់ដារត្រឹមត្រូវ មានការទទួលស្គាល់លក្ខណៈអន្តរជាតិ។

បន្ថែមពីលើនេះ លោកឧកញ៉ាមានជំនឿយ៉ាងមុតមាំថា ផលិតផលម៉ាកSecret Lady នេះនឹងទទួលបានជោគជ័យខ្លាំងលើទីផ្សារ ដោយសារផលិតផលមានគុណភាព​ខ្ពស់ ក្រុមហ៊ុនមានយុទ្ធសាស្រ្តទីផ្សារច្បាស់លាស់ និងតម្រូវការលើទីផ្សារមានច្រើន។

ចំណែកអ្នកស្រីកែ ហេងសីហា ម្ចាស់ម៉ាកSecret Lady ដែលជាតំណាងសិទ្ធិចែកចាយផ្តាច់មុខមានប្រសាសន៍ថា ការបង្កើតផលិតផលសម្ជស្សថ្មីនេះឡើង មានគោលដៅសំខាន់៣ចំណុច គឺគុណភាពខ្ពស់នៃផលិតផលជួយដល់នារីៗឱ្យកាន់តែមានសម្ជស្សស្រស់ស្អាត។ ទី២៖គឺសុវត្ថិភាពខ្ពស់ ប្រើប្រាស់ហើយធ្វើឱ្យយើងមានសុខភាពល្អ មិនប៉ះពាល់ដល់ខុសភាព និងមានអាលាក់ស៊ីជាដើម។ ហើយចំណុចចុងក្រោយគឺតម្លៃសមរម្យមែនទែន អតិថិជនអាចទទួលយកបាន។

សម្រាប់ចក្ខុវិស័យក្រុមហ៊ុននៅថ្ងៃអនាគត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេសបានស្គាល់នូវម៉ាកផលិតផលSecret Lady ដោយផ្តល់នូវផលិតផលល្អមានគុណភាព និងសេវាកម្មរហ័សទាន់ចិត្តដល់អតិថិជនទាំងអស់គ្នា។

លោកស្រីបានបញ្ជាក់ថា គោលដៅធំមួយទៀត ជួយដល់ស្ត្រីទាំងឡាយ ឱ្យមានឱកាសបង្កើនចំណូលបន្ថែម តាមរយៈការចែកចាយម៉ាកផលិតផលនេះ ក្រៅពីការងារស្ត្រីមេផ្ទះ។ ព្រោះឱកាសនេះល្អ សម្រាប់​ស្ត្រីដែល​អាចជួយដល់គ្រួសារ ពោលគឺបង្កើនចំណូលគ្រួសារកាន់តែច្រើន ហើយចំណាយពេលតិច។

សូមបញ្ជាក់ថា ក្រុមហ៊ុន Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចូល​គ្រឿង​ថែបំប៉ន​សម្ផស្ស​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ និងមានរោងចក្រផលិត​នៅប្រទេសថៃ នឹងរៀបចំកម្មវិធីដ៏អស្ចារ្យមិនដែលធ្លាប់មាននៅកម្ពុជា គឺAsean Successful CEO Award 2019 នៅផ្សារទំនើបAeon Mall II សែនសុខ ដែលប្រព្រឹត្តនៅថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៩ ខាងមុននេះ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ពី​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាលកម្ពុជា និងវត្តមានពាណិជ្ជករល្បីៗជាច្រើន ជាពិសេសសហគ្រិនឆ្នើមៗលើវិស័យគ្រឿងសំអាង និងសម្ជស្សផងដែរ។ ដោយក្នុងនោះម៉ាកSecret Ladyក៏មានវត្តមានអញ្ជើញចូលរួមផងដែរ៕